ការដឹកជញ្ជូនពហុផ្នែក គឺជាមធ្យោបាយដឹកជញ្ជូនទំនិញដោយយ៉ាងហោចណាស់ត្រូវរួមបញ្ចូលមធ្យោបាយដឹកជញ្ជូន 2 ប្រភេទផ្សេងគ្នា, នៅលើមូលដ្ឋាននៃកិច្ចសន្យាដឹកជញ្ជូនពហុផ្នែក, ឯកសារដឹកជញ្ជូន, ការទទួលខុសត្រូវ និង មានភាគីតែម្ខាងគត់ដែលត្រូវទទួលខុសត្រូវចំពោះទំនិញក្នុងកំឡុងពេលដឹកជញ្ជូនពីទីតាំងដែលបានកំណត់ក្នុងប្រទេសទៅទីតាំងចែកចាយនៅប្រទេសមួយផ្សេងទៀត។ មធ្យោបាយនៃការដឹកជញ្ជូនពេញនិយមនាពេលបច្ចុប្បន្ននេះគឺ ការដឹកជញ្ជូនតាមផ្លូវគោក, ការដឹកជញ្ជូនតាមផ្លូវដែក, ការដឹកជញ្ជូនតាមសមុទ្រ, ការដឹកជញ្ជូនតាមផ្លូវអាកាស។ ក្នុងចំណោមនោះមធ្យោបាយដឹកជញ្ជូនដែលពេញនិយមជាងគេគឺ មធ្យោបាយដឹកជញ្ជូន Sea-Air ។
លក្ខណៈពិសេសនៃការដឹកជញ្ជូនពហុផ្នែក
ការដឹកជញ្ជូនពហុផ្នែក (Multimodal transport) កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងទីផ្សារដឹកជញ្ជូនសព្វថ្ងៃ។ មធ្យោបាយដឹកជញ្ជូនពហុផ្នែកនេះបានកកើតឡើងក្នុងកំឡុងពេលនៃការធ្វើពិពិធកម្មសេវាកម្មដឹកជញ្ចូនដើម្បីជួយសម្រួលដល់ដំណើរការនាំចូល និង នាំចេញ ។ ការដឹកជញ្ជូនពហុផ្នែកមានលក្ខណៈពិសេសដូចខាងក្រោម៖
👍 ការដឹកជញ្ជូនទំនិញដោយយ៉ាងហោចណាស់ត្រូវរួមបញ្ចូលមធ្យោបាយដឹកជញ្ជូន 2 ប្រភេទផ្សេងគ្នា
👍 អ្នកជំនួញរបស់មធ្យោបាយដឹកជញ្ជូនពហុមុខផ្នែកមានដំណែងជាអ្នកគ្រប់គ្រង, មិនមែនមានតួនាទីជាអ្នកទទួលលក់ឲក្រុមហ៊ុនណាមួយ(សាខា) ឬ ក៍ជាភ្នាក់ងាររបស់ក្រុមហ៊ុនដឹកជញ្ជូនដែលមានតួនាទីក្នុងការដឹកជញ្ជូនពហុផ្នែកនោះទេ។
👍 អ្នកជំនួញរបស់មធ្យោបាយដឹកជញ្ជូនពហុមុខផ្នែកត្រូវតែទទួលខុសត្រូវចំពោះទំនិញដែលបានទទួលនូវហានិភ័យក្នុងកំឡុងពេលដឹកជញ្ជូន។ ពួកគេទទួលខុសត្រូវចំពោះទំនិញក្រោមទម្រង់ជាក់លាក់មួយ, វាអាចជាទម្រង់ទំនួលខុសត្រូវដែលបានទទួលឯកភាពគ្នារវាងភាគីទាំងសងខាង។
👍 នៅក្នុងការដឹកជញ្ជូនពហុផ្នែកអន្តរជាតិ, សម្រាប់ទីតាំងដែលទទួលទំនិញ និង ទីតាំងដឹកជញ្ជូនទំនិញគឺជាទូទៅតែស្ថិតក្នុងប្រទេសផ្សេងៗគ្នា។
ហេតុអ្វីត្រូវជ្រើសរើសមធ្យោបាយដឹកជញ្ជូនពហុផ្នែក?
ទម្រង់នៃការដឹកជញ្ជូនពហុផ្នែកនេះកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ។ មូលហេតុដែលបុគ្គល / អង្គការកាន់តែច្រើនឡើងៗកំពុងជ្រើសរើសប្រើប្រាស់មធ្យោបាយដឹកជញ្ជូននេះគឺដោយសារតែវាផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗគ្នាជាច្រើន។ តម្លៃសេវានៃការដឹកជញ្ជូនពហុមុខអាចត្រូវបានលើកឡើងដូចខាងក្រោម៖
💥 ជួយសន្សំសំចៃថ្លៃដើម៖ កាត់បន្ថយថ្លៃដើម Logistics និង Just in time ដោយហេតុនេះអាចជួយកាត់បន្ថយថ្លៃដើមទំនិញ និង ថ្លៃដើមផលិតកម្មថែមទៀតផង។
💥 កាត់បន្ថយបន្ទុកការបំពេញបែបបបទទៅលើឯកសារផ្សេង។
💥 សន្សំសំចៃពេលវេលា និង ធានានូវកិត្យានុភាពពីព្រោះក្នុងអំឡុងពេលដឹកជញ្ជូនមានតែភ្នាក់ងារម្នាក់ ឬ ភាគីម្ខាងប៉ុណ្ណោះដែលធ្វើការដឹកជញ្ជួន។
💥 ជួយជំរុញសហគ្រាស ផលិតកម្ម និងពាណិជ្ជកម្មឱ្យចូលរួមលើទីផ្សារបានរហ័ស ជាពិសេសការភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អជាមួយទីផ្សារអន្តរជាតិតាមរយៈបណ្តាញដឹកជញ្ជូនធំៗ។
Nitoda- “ កូនសោរដឹកជញ្ជូនពហុផ្នែក”
នៅប្រទេសវៀតណាម, សេវាកម្មដឹកជញ្ជូនពហុផ្នែកកំពុងមានសក្តានុពលខ្លាំងណាស់។ Nitoda JSC បានចាប់ផ្តើមនិន្នាការនេះដោយបាន និង កំពុងកសាងសេវាកម្មដឹកជញ្ជូនពហុផ្នែកយ៉ាងពេញលេញបំផុតដែលអាចបត់បែនបាន និង រួមបញ្ចូលនូវទម្រង់នៃមធ្យោបាយដឹកជញ្ជូននានាដូចជា៖ មធ្យោបាយដឹកជញ្ជូនតាមផ្លូវសមុទ្រ - ផ្លូវអាកាស, ផ្លូវគោក - ផ្លូវសមុទ្រ - ផ្លូវអាកាស, ផ្លូវគោក - ផ្លូវអាកាស - ផ្លូវសមុទ្រ ... ។
👉អតិថិជននឹងមានជំរើសជាច្រើនក្នុងការបន្ថយពេលវេលាដឹកជញ្ជូន និង សន្សំសំចៃថ្លៃដើមទៅតាមតម្រូវការរបស់ពួកគេ។
👉 ជាពិសេស, មធ្យោបាយដឹកជញ្ជូនពហុផ្នែកតាម Sea-Air គឺជាដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត។ នេះគឺជាគំរូមធ្យោបាយមួយដែលអាចសន្សំសំចៃថ្លៃសេវាបានច្រើនជាងការដឹកជញ្ជូនតាមផ្លូវអាកាស និង ចំណាយពេលវេលាដឹកជញ្ជូនបានលឿនជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
👉 យើងប្រើ Hub transi នៅសិង្ហបុរី / ឌូបៃ / ហុងកុងសម្រាប់ទំនិញដែលនាំចេញពីប្រទេសវៀតណាមទៅកាន់ទីផ្សារអាមេរិក ឬ អឺរ៉ុប។
👉ជាមួយនឹងប្រព័ន្ធភ្នាក់ងារពិភពលោកដោយផ្អែកលើការចុះហត្ថលេខាលើកិច្ចសន្យាជាមួយបណ្តាញដឹកជញ្ជូនក្រុមហ៊ុនអាកាសចរណ៍ និង ជាមួយនឹងក្រុមបុគ្គលិកដែលមានបទពិសោធន៍ Nitoda JSC មានទំនុកចិត្តថា "កូនសោរដឹកជញ្ជូនពហុផ្នែក" អាចឆ្លើយតបយ៉ាងពេញលេញទៅនឹងតម្រូវការរបស់អតិថិជនបានយ៉ាងល្អ។
ដើម្បីទទួលបាននូវការពិគ្រោះយោបល់ក៏អំពីតម្លៃសេវាកម្មដឹកជញ្ជូនពហុ ឬ សេវាកម្មផ្សេងទៀតសូមទាក់ទងមកយើងខ្ញុំ៖
អាស័យដ្ឋាន៖ Hong Mai, Hai Ba Trung, Ha Noi, VN
Hotline: (+84) 978222650
Email: annaphuong@nitoda.com
Website: https://www.nitoda.com/
Facebook: https://www.facebook.com/NitodaLogistics