ការដឹកជញ្ជូនទំនិញតាមអាកាស ទោះបីមានចំនួនតិចតួចក្នុងបរិមាណដឹកទំនិញទូទាំងពិភពលោក (5%) ប៉ុន្តែវាមិនមែនជាចំនួនតិចតួចទេ (30%)។ ទម្រង់នៃការដឹកជញ្ជូននេះសមស្របសម្រាប់ទំនិញដែលមានតម្លៃខ្ពស់ និង ទំនិញដែលតម្រូវទៅលើការដឹកជញ្ជូនលឿន។ ដូច្នេះហើយទើបការដឹកជញ្ជូនតាមផ្លូវអាកាសតែងតែមានការចំណាយខ្ពស់ជាងទម្រង់ផ្សេងៗ។ Nitoda ផ្តល់ជូននូវសេវាកម្មដឹកទំនិញតាមអាកាសយ៉ាងរហ័ស និង ងាយស្រួលក្នុងអត្រាប្រកួតប្រជែង។ Nitoda អាចដឹកទំនិញរបស់អ្នកទៅកាន់គ្រប់ទិសទីនៃពិភពលោក ដោយមានបណ្តាញទំនាក់ទំនងធំទូលាយជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និង អន្តរជាតិដែលមានប្រេកង់ខ្ពស់ និង កាលវិភាគហោះហើរប្រចាំខែទៀងទាត់ថែមទៀតផង ។
លក្ខណៈពិសេសនៃសេវាកម្មដឹកទំនិញតាមអាកាស
គុណសម្បត្តិ
⚡ ការដឹកជញ្ជូនឆាប់រហ័ស៖ មធ្យោបាយដឹកជញ្ជូនតាមផ្កូវអាកាស គឺជាមធ្យោបាយដឹកជញ្ជូនដែលលឿនបំផុតបើប្រៀបទៅនឹងធ្យោបាយដឹកជញ្ជូនផ្សេងទៀតសព្វថ្ងៃ ដូច្នេះទំនិញនឹងត្រូវបានបញ្ជូនបានយ៉ាងឆាប់រហ័ស។ ជាទូទៅមធ្យោបាយដឹកជញ្ជូនទំនិញតាមផ្លូវអាកាស គឺជាមធ្យោបាយដឹកជញ្ជូនទំនិញបានឆាប់រហ័សបំផុតដែលមិនមានមធ្យោបាយដឹកជញ្ជូនណាអាចប្រកួតប្រជែងបានទេ។
⚡ ការដឹកជញ្ជូនតាមផ្លូវអាកាស គឺមានសុវត្ថិភាពជាងមធ្យោបាយដឹកជញ្ជូនដទៃទៀតដែលមានល្បឿនប្រតិបត្តិការខ្ពស់។
⚡ ការដឹកជញ្ជូនទំនិញតាមអាកាសមានលក្ខណះពិសេសជាមួយចម្ងាយគ្មានដែនកំណត់ ដោយមិនររារាំងដោយភូមិសាស្ត្រដូចជាផ្លូវគោក ឬ ផ្លូវសមុទ្រឡើយ។
⚡ នីតិវិធីនៃការធ្វើឯកសារ គឺមានលក្ខណៈសាមញ្ញជាងមធ្យោបាយដឹកជញ្ជូនដទៃទៀត ថ្លៃសេវាធានាទៅលើហានិភ័យក្នុងការដឹកជញ្ជុនក៏មានតម្លៃទាបដែរ មធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសគឺមានហានិភ័យតិចជាងមធ្យោបាយផ្សេងៗ។
ការខ្វះខាត
🚩 ថ្លៃសេវាខ្ពស់៖ ការដឹកទំនិញតាមផ្លូវអាកាសគឺមានថ្លៃសេវាខ្ពស់ជាងការដឹកជញ្ជូនតាមមធ្យោបាយផ្សេងៗទៀត។
🚩 ដែនកំណត់បរិមាណទំនិញ: ការដឹកជញ្ជូនតាមផ្លូវអាកាសមិនសមស្របសម្រាប់ការដឹកទំនិញដែលមានលក្ខណះទ្រង់ទ្រាយធំនោះទេ។
🚩 នីតិវិធីសន្តិសុខស្មុគស្មាញ, ពិបាក
🚩 ផលប៉ះពាល់ផ្នែកខាងក្រៅ៖ អាកាសធាតុមិនអំណោយផល គឺជាបុព្វហេតុចម្បងនៃការពន្យារពេលហោះហើរ ឬ ធ្ងន់ធ្ងរជាងនេះអាចត្រូវបានលុបចោលក៏មាន។
ចូរអនុញ្ញាតឱ្យ NITODA អមដំណើរជាមួយអ្នក
ក្នុងនាមជាដៃគូដែលអាចទុកចិត្តបានរបស់ក្រុមហ៊ុនអាកាសចរណ៍េជាមួយក្រុមបុគ្គលិកដែលមានបទពិសោធន៍ក្នុងវិស័យដឹកជញ្ជូនតាមអាកាស, Nitoda ចង់នាំមកជូនអ្នកនូវសេវាកម្មផ្កាយប្រាំដែលមានគុណភាពល្អ និង រហ័សបំផុត ដើម្បីធានាថាទំនិញរបស់អ្នកអាច "ហោះហើរ" ទៅកាន់គ្រប់ទិសទីនៃពិភពលោក។
ប្រភេទទំនិញដែល Nitoda ទទួលក្នុងការដឹកជញ្ជូនតាមអាកាស៖
🚀ទំនិញមានតម្លៃខ្ពស់
🚀ទំនិញត្រូវការដឹកជញ្ជូនយ៉ាងឆាប់រហ័ស
🚀ទំនិញដែលមានរយះចំងាយវែងក្នុងការដឹកជញ្ជូន
លើសពីនេះទៀត NITODA ក៏មានសេវាកម្មដឹកជញ្ចូនផ្សេងៗពីឃ្លាំងរបស់អ្នកដឹកជញ្ជូនរហូតដល់អាកាសយានដ្ឋានដូចជា៖ ការដឹកជញ្ជូនពីព្រលានយន្តហោះទៅព្រលានយន្តហោះ, ពីព្រលានយន្តហោះរហូតដល់ច្រកទ្វារ, ពីច្រកទ្វារទៅច្រកទ្វារ។
🔺 ការពង្រឹងការនាំចេញ និង នាំចូល
🔺 សេវាកម្មនាំចេញ និង ដឹកជញ្ជូនតាមផ្លូវអាកាសរួមមាន៖ ការវេចខ្ចប់ , ការផ្ទុក, ការដឹកជញ្ជូនទំនិញក្នុងស្រុក, ការបោសសំអាតគយ, ការដឹកជញ្ជូនតាមអាកាសអន្តរជាតិ និង ការដឹកជញ្ជូនទៅដល់អាស័យដ្ឋានផ្តាល់។
🔺 សេវាកម្មបន្ថែម៖ ឈ្មួញគយកណ្តាល, ធានារ៉ាប់រងដឹកទំនិញ, លិខិតបញ្ជាក់ប្រភពដើមទំនិញ, បញ្ជាក់អនាម័យទំនិញ , វេចខ្ចប់ចូលទៅក្នងប្រអប់ឈើ ...
តម្លៃផ្ដល់ជូនដល់អតិថិជន
តាមរយៈការស្តាប់យោបល់ពីអតិថិជន Nitoda នឹងផ្តល់ជូននូវដំណោះស្រាយសមស្របទៅនឹងមុខទំនិញនីមួយៗតាមតម្រូវការរបស់អតិថិជន។ ជាមួយនឹងគោលដៅនៃការធ្វើឱ្យមានភាពខុសគ្នានៅក្នុងសេវាកម្ម Losgistics យើងមានគោលបំណងដើម្បីអភិវឌ្ឍសេវាកម្មដ៏ទូលំទូលាយស្របជាមួយការអភិវឌ្ឍបុគ្គលិក ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ល្អបំផុត។
ប្រសិនបើអ្នកមានបំណងដឹកជញ្ជូនទំនិញមានតម្លៃខ្ភស់ និង សេវាកម្មដឹកជញ្ជូនដែលមានលក្ខណះឆាប់រហ័ស សូមទាក់ទងក្រុមហ៊ុន Nitoda ដើម្បីទទួលបានការពិគ្រោះយោបល់ពេញលេញអំពីនីតិវិធីនៅពេលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។
📞 ព័ត៌មានទំនាក់ទំនង
204 Hong Mai, Hai Ba Trung, Hà Nội, VN
Hotline: (+84) 978222650
Email:annaphuong@nitoda.com
Website: https://www.nitoda.com/
Facebook: https://www.facebook.com/NitodaLogistics