ការកំណត់តម្លៃគណនាពន្ធនាំចេញ
06/04/2021 09:52 AM

ការកំណត់តម្លៃគណនាពន្ធនាំចេញ

ការកំណត់តម្លៃគណនាពន្ធនាំចេញ (តម្លៃគយ)

តើតម្លៃគយនៃទំនិញនាំចេញអាចត្រូវបានកំណត់យ៉ាងដូចម្តេច? តើវិធីសាស្ត្រវាយតម្លៃតម្លៃគយសម្រាប់ទំនិញនាំចេញមានអ្វីខ្លះ? តោះស្វែងយល់ពីបញ្ហានេះជាមួយ Nitoda !

នៅថ្ងៃទី 23/04/2020 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាមបានចេញលិខិតណែនាំលេខ 21/VBHN-BTCដើម្បីបង្រួបបង្រួមលិខិតណែនាំរលេខ 60/2019/TT-BTC ចុះថ្ងៃទី 25/3/2015 និងលិខិតណែនាំលេខ 60/2019/TT-BTC លើតំលៃគយនៃទំនិញនាំចេញនិងនាំចូល។

1. គោលការណ៍នៃការកំណត់តម្លៃនៃការគណនាពន្ធនាំចេញ

តម្លៃគយគឺជាថ្លៃលក់ទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញលើកលែងតែថ្លៃធានារ៉ាប់រងអន្តរជាតិ (I), ថ្លៃដឹកទំនិញអន្តរជាតិ (F), (គណនាដោយតម្លៃ FOB) ។

2.វិធីសាស្រ្តកំណត់តម្លៃនៃការគណនាពន្ធនាំចេញ

វិធីសាស្រ្តក្នុងការកំណត់តម្លៃលក់ទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញ

តម្លៃលក់ទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញគឺថ្លៃលក់ដែលមានចែងក្នុងកិច្ចសន្យាលក់ឬវិក្កយបត្រពាណិជ្ជកម្មនិងការចំណាយទាក់ទងនឹងទំនិញដែលបាននាំចេញរហូតដល់រហូតដល់ច្រកទ្វារនាំចេញស្របតាមឯកសារពាក់ព័ន្ធប្រសិនបើថ្លៃដើមទាំងនេះមិនរាប់បញ្ចូលថ្លៃលក់ទំនិញនោះទេ។

សម្រាប់ទំនិញនាំចេញនៅ៖

តម្លៃលក់ទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញ

ទំនិញដែលបាននាំចេញត្រូវបានបញ្ជូនទៅច្រកទ្វារនាំចេញ

ទំនិញនាំចេញដែលមិនត្រូវបានបញ្ជូនទៅច្រកទ្វារនាំចេញ

ទីតាំងដឹកជញ្ជូននៅខាងក្រៅទឹកដីនៃប្រទេសវៀតណាម

ទីតាំងដឹកជញ្ជូនស្ថិតនៅក្នុងប្រទេសវៀតណាម

តើតំលៃលក់មានចែងក្នុងកិច្ចសន្យាលក់ទំនិញឬវិក័យប័ត្រពាណិជ្ជកម្មនិងការចំណាយទាក់ទងនឹងទំនិញដែលគណនារហូតដល់ច្រកទ្វារនាំចេញស្របតាមឯកសារពាក់ព័ន្ធប្រសិនបើចំណាយទាំងនេះមិនបាន រួមបញ្ចូលទាំងតម្លៃលក់ទំនិញទេ។

បានកំណត់ដោយផ្អែកលើតម្លៃលក់ដែលមានចែងក្នុងកិច្ចសន្យាលក់ឬវិក្កយបត្រពាណិជ្ជកម្មដកថ្លៃធានារ៉ាប់រងអន្តរជាតិ (I ប្រសិនបើមាន), ការគិតថ្លៃដឹកទំនិញអន្តរជាតិ (F) ពីច្រកទ្វារនាំចេញទៅកន្លែងចែកចាយ។

បានកំណត់ដោយផ្អែកលើតម្លៃលក់ដែលមានចែងក្នុងកិច្ចសន្យាលក់ឬវិក្កយបត្រពាណិជ្ជកម្មដោយបូករួមនឹងថ្លៃដើមដូចខាងក្រោម៖

ថ្លៃដឹកជញ្ជូនក្នុងស្រុកនិងគ្រប់ថ្លៃដើមដែលទាក់ទងនឹងការដឹកជញ្ជូនទំនិញនាំចេញពីកន្លែងដឹកជញ្ជូនដល់ច្រកទ្វារនាំចេញ(ការចំណាយសម្រាប់ការប្រមូលទំនិញ, ការជួលឃ្លាំង កន្លែងចតទំនិញ ផ្ទុកទំនិញ ... ដល់ច្រកទ្វារនាំចេញ)

ថ្លៃធានារ៉ាប់រងរបស់ទំនិញនាំចេញពីកន្លែងចែកចាយដល់ច្រកទ្វារនាំចេញ (ប្រសិនបើមាន)

ថ្លៃដើមផ្សេងទៀតទាក់ទងនឹងទំនិញនាំចេញគឺកើតឡើងពីទីតាំងដឹកជញ្ជូនដល់ច្រកទ្វារនាំចេញ (ប្រសិនបើមាន)។

វិធីសាស្ត្រនៃតម្លៃលក់របស់ទំនិញនាំចេញអាចដូចគ្នាឬស្រដៀងគ្នាគឺស្ងិតនៅលើមូលដ្ឋានទិន្នន័យតម្លៃគយ

តម្លៃគយនៃទំនិញដែលនាំចេញតាមវិធីសាស្រ្តនេះត្រូវបានកំណត់ពីតម្លៃលក់របស់ទំនិញនាំចេញដែលដូចគ្នាឬប្រហាក់ប្រហែលដោយស្ថិតលើមូលដ្ឋានទិន្នន័យតម្លៃគយបន្ទាប់ពីត្រូវបានប្តូរទៅជាតម្លៃលក់ទំនិញរហូតដល់ ច្រកទ្វារនាំចេញក្នុងពេលវេលាជិតបំផុតបើប្រៀបធៀបនឹងកាលបរិច្ឆេទនៃការចុះឈ្មោះលើសេចក្តីប្រកាសនាំចេញទំនិញដែលត្រូវបានកំណត់តំលៃ។

ក្នុងករណីត្រូវការផ្លាស់ប្តូរ

  • ភាពខុសគ្នាទៅលើចម្ងាយចរ
  • ភាពខុសគ្នាទៅលមធ្យោបាយនៃការដឹកជញ្ជូន

លក្ខ័ណ្ឌអនុវត្ត

  • តំលៃគយនៃទំនិញនាំចេញនឹងត្រូវកំណត់តាមវិធីសាស្រ្តនេះដែលបង្ហាញថាទំនិញនាំចេញដែលដូចគ្នាឬប្រហាក់ប្រហែលត្រូវប្រកាសដោយសហគ្រាសយោងតាមវិធីសាស្ត្រដែលបានបញ្ជាក់ក្នុងប្រការ 2 នៃមាត្រានេះដោយត្រូវបានទទួលយកដោយអាជ្ញាធរគយឬកំណត់ដោយអាជ្ញាធរគយយោងតាមវិធីសាស្ត្រមួយដែលបានបញ្ជាក់នៅក្នុងប្រការ 8 មាត្រា ១ នៃក្រឹត្យលេខ 59/2018/NĐ-CP
  • ការផ្លាស់ប្ដូរនៅពេលមានភាពខុសគ្នានៃចម្ងាយចរ, មធ្យោបាយនៃការដឹកជញ្ជូនអាចធ្វើបានតែលុះត្រាតែមានសំបុត្របញ្ជាក់ត្រឹមត្រូវពីកាចំនាយ, ឯកសារពិត, អាចកំណត់បានដោយយោងទៅតាមវិធីសាស្ត្រនេះ។
  • ក្នុងករណីដែលទំនិញនាំចេញពីរឬច្រើនដូចគ្នាឬប្រហាក់ប្រហែលអាចត្រូវបានកំណត់ក្នុងពេលតែមួយនោះតម្លៃគយគឺជាតម្លៃទាបបំផុតនៃការនាំចេញដូចគ្នាឬប្រហាក់ប្រហែល, មិនត្រូវប្រើតំលៃគយរបស់ទំនិញដូចគ្នាឬប្រហាក់ប្រហែលដែលមានការសង្ស័យអំពីតម្លៃដែលបានប្រកាសយោងទៅតាមបទបញ្ជា។

 

វិធីសាស្ត្រនៃតម្លៃលក់របស់ទំនិញដូចគ្នាឬប្រហាក់ប្រហែលនៅលើទីផ្សារវៀតណាម

តម្លៃគយរបស់ទំនិញគឺយោងតាមវិធីសាស្រ្តនេះដែលត្រូវបានកំណត់ពីតម្លៃលក់ទំនិញដូចគ្នាឬប្រហាក់ប្រហែលនៅលើទីផ្សារវៀតណាមដែលបានចង្អុលបង្ហាញលើវិក័យប័ត្រលក់នៅជិតបំផុតបើប្រៀបធៀបនឹងកាលបរិច្ឆេទនៃការចុះឈ្មោះប្រកាសពន្ធគយនាំចេញ របស់ទំនិញកំពុងត្រូវបានគេវាយតម្លៃបូកនឹងថ្លៃដឹកទំនិញក្នុងស្រុកនិងថ្លៃដើមផ្សេងទៀតដែលទាក់ទងនឹងការនាំទំនិញទៅកាន់ច្រកទ្វារនាំចេញ។

តម្លៃលក់ទំនិញដូចគ្នាឬប្រហាក់ប្រហែលជាមួយទំនិញនាំចេញនៅលើទីផ្សារប្រទេសវៀតណាមត្រូវបង្ហាញលើសៀវភៅគណនេយ្យ, ប័ណ្ណទូទាត់, កត់ត្រា, ឆ្លុះបញ្ចាំងស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណនេយ្យវៀតណាម។ ។

វិធីសាស្ត្រនៃតម្លៃលក់របស់ទំនិញនាំចេញត្រូវបានប្រមូលធ្វើចំណាត់ថ្នាក់ដោយអាជ្ញាធរគយ

តម្លៃគយនៃទំនិញនាំចេញត្រូវបានកំណត់ដោយការប្រើប្រាស់តម្លៃលក់សរុបនៃទំនិញពីប្រភពព័ត៌មានដែលមានចែងក្នុងមាត្រា 25 នៃលិខិតណែនាំលេខ 21/VBHN-BTC បន្ទាប់ពីប្តូរតម្លៃលក់ទៅច្រកទ្វារព្រំដែននាំចេញនៃការនាំចេញក្រោមការវាយតម្លៃគយ។

សម្គាល់ៈ ក្នុងករណីមានតំលៃគយលើសពីមួយបន្ទាប់ពីការផ្លាស់ប្ដូរនោះតម្លៃគយទាបបំផុតត្រូវបានប្រើប្រាស់និងមិនត្រូវប្រើតំលៃគយនៃការនាំទំនិញដូចគ្នាឬប្រហាក់ប្រហែលនៅមានការសង្ស័យយោងទៅតាមបទបញ្ជា។

ការកំណត់តម្លៃគយនៃទំនិញនាំចេញក្នុងករណីពិសេស

ចំពោះទំនិញនាំចេញដោយគ្មានកិច្ចសន្យាទិញលក់និងដោយគ្មានវិក្កយបត្រពាណិជ្ជកម្មនោះតម្លៃគយគឺជាតម្លៃដែលបានប្រកាស។

ក្នុងករណីមានមូលហេតុដើម្បីកំណត់ថាតម្លៃដែលបានប្រកាសគឺមិនស៊ីគ្នានោះការិយាល័យគយត្រូវកំណត់តម្លៃគយយោងទៅតាមវិធាននិងវិធីវាយតម្លៃពន្ធគយដែលកំណត់។

3.តំលៃប្រៀបធៀបសម្រាប់កំណត់តម្លៃនៃការគណនាពន្ធនាំចេញ

តំលៃប្រៀបធៀបសម្រាប់ការកំណត់តម្លៃគណនាពន្ធគឺជាតំលៃប្រៀបធៀបទិញរូបិយប័ណ្ណបរទេសតាមទម្រង់ផ្ទេរប្រាក់តាមការិយាល័យកណ្តាលនៃធនាគារពាណិជ្ជកម្មភាគហ៊ុនសម្រាប់ពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសវៀតណាម (Vietcombank) នៅថ្ងៃទី 05 ឬថ្ងៃធ្វើការមុនថ្ងៃទី 05 ក្នុងករណីថ្ងៃទី 05 ជាថ្ងៃឈប់សម្រាក។

ចំពោះរូបិយប័ណ្ណបរទេសដែលមិនត្រូវបានប្រកាសដោយការិយាល័យកណ្តាលនៃធនាគារពាណិជ្ជកម្មភាគហ៊ុនសម្រាប់ពាណិជ្ជកម្មក្រៅប្រទេសនៃប្រទេសវៀតណាម (Vietcombank) ការប្រកាសជាសាធារណៈរបស់តំលៃប្រៀបធៀបនឹងត្រូវបានកំណត់យោងតាមអត្រាឆ្លងរវាងប្រាក់ដុងនិងរូបិយប័ណ្ណបរទេសមួយចំនួនដែលចេញដោយធនាគាររដ្ឋវៀតណាមបានប្រកាស។

ចំពោះរូបិយប័ណ្ណបរទេសដែលមិនទាន់ត្រូវបានប្រកាសអត្រានៃការគណនាត្រូវបានកំណត់យោងតាមគោលការណ៍នៃការគណនាការប្រាក់រវាងប្រាក់ដុល្លារអាមេរិក  (USD) ជាមួយប្រាក់ដុងនិងអត្រាប្តូរប្រាក់រវាងដុល្លារអាមេរិកនិងរូបិយប័ណ្ណបរទេសទាំងនោះដោយធនាគាររដ្ឋវៀតណាមបានប្រកាស។

អត្រាប្តូរប្រាក់ដែលប្រកាសដោយធនាគាររដ្ឋវៀតណាមគឺជាអត្រាដែលត្រូវបានគេរាយការណ៍ថ្មីៗនេះនៅលើគេហទំព័ររបស់ធនាគាររដ្ឋវៀតណាម។

អត្ថបទដែលទាក់ទង

  • ពន្ធនាំចេញនិងបទប្បញ្ញត្តិដែលកំពង់អនុវត្តន៍ស្តីពីពន្ធនាំចេញ 
  • បញ្ជីឈ្មោះទំនិញដែលត្រូវបង់ពន្ធនាំចេញ
  • ការលើកលែងពន្ធ, ការបង្វិលសងពន្ធ, ការកាត់បន្ថយពន្ធនាំចេញ

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

ក្រុមហ៊ុនភាគហ៊ុន Nitoda

អាសយដ្ឋាន៖ 204 Hong Mai, Hai Ba Trung, Ha Noi

លេខទូរសព្ទ៖ (+84) 0978222650

Email: annaphuong@nitoda.com

Website: https://www.nitoda.com/ 

ប្រភេទផ្សេងទៀត
ករណី C / O ដែលត្រូវបានបដិសេធ
06/04/2021 09:50 AM

ករណី C / O ដែលត្រូវបានបដិសេធ

ស្របតាមលក្ខណៈច្បាប់ C / O គឺបញ្ជាក់ពីប្រភពដើមនៃទំនិញដែលត្រូវពិនិត្យមើលថា...

ករណីដែលត្រូវប្រមូល និង មិនត្រូវប្រមូលភស្តុតាងបញ្ជាក់ពីប្រភពដើមទំនិញ
06/04/2021 09:51 AM

ករណីដែលត្រូវប្រមូល និង មិនត្រូវប្រមូលភស្តុតាងបញ្ជាក់ពីប្រភពដើមទំនិញ

អ្នកកំពុងឆ្ងល់ថា "តើករណីណាដែលមិនចាំបាច់ដាក់លិខិតបញ្ជាក់ប្រភពដើមមែនទេ ?" សូមឱ្យ Nitoda...

ករណីនៃភាពខុសគ្នាបន្តិចបន្តួចដែលមិនប៉ះពាល់ដល់សុពលភាពរបស់ C/O
06/04/2021 09:29 AM

ករណីនៃភាពខុសគ្នាបន្តិចបន្តួចដែលមិនប៉ះពាល់ដល់សុពលភាពរបស់ C/O

វិញ្ញាបនប័ត្រប្រភពដើម គឺជាមូលដ្ឋានសម្រាប់នីតិវិធីនាំចូល និង...

តើ HS នៅលើ C/O និង HS នៅលើសេចក្តីប្រកាសគយមានលក្ខណៈខុសគ្នាដែរឬទេ?
06/04/2021 09:05 AM

តើ HS នៅលើ C/O និង HS នៅលើសេចក្តីប្រកាសគយមានលក្ខណៈខុសគ្នាដែរឬទេ?

ករណីមួយក្នុងចំណោមករណីទូទៅបំផុតសម្រាប់ទំនិញដែលបាននាំចូលនោះ គឺជាភាពខុសគ្នានៃលេខកូដ HS នៅលើ C/O និង...

សញ្ញាណរបស់សេវាបញ្ជូនបន្ត
06/04/2021 05:47 PM

សញ្ញាណរបស់សេវាបញ្ជូនបន្ត

ការដឹកទំនិញអន្តរជាតិ...

Hãy gửi yêu cầu cho chúng tôi để nhận được giá cước vận chuyển tốt nhất
Yêu cầu báo giá


Nitoda cung cấp chức năng check giá cước và tạo booking online.
Tra cước biển FCL
Tra cước biển LCL
Tra cước hàng Air
Tra cước đường bộ


Bạn muốn Nitoda hỗ trợ trực tiếp?
Gọi ngay

0978222650