ការដឹកជញ្ជូនតាមផ្លូវគោកដោយឆ្លងកាត់តាមព្រំដែន
31/12/2020 03:55 PM

ការដឹកជញ្ជូនតាមផ្លូវគោកដោយឆ្លងកាត់តាមព្រំដែន

ការដឹកជញ្ជូនតាមផ្លូវគោកដោយឆ្លងកាត់តាមព្រំដែន គឺសមស្របសម្រាប់ប្រទេសដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមដូចជា៖  ប្រទេសឡាវ, ប្រទេសកម្ពុជា និង ប្រទេសចិនជាដើម។ ការដឹកទំនិញឆ្លងកាត់ព្រំដែនអាចជួយសម្រួលដល់ពាណិជ្ជករដឹកជញ្ជូនទំនិញបានលឿនជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ និង ចំណាយសេវាតិចជាងការដឹកជញ្ជូនតាមផ្លូវអាកាស។

ប្រទេសវៀតណាម គឺជាច្រកចេញចូលទៅកាន់តំបន់ឥណ្ឌូចិន និង ជាប្រទេសមួយនៅប្រសព្វទន្លេមេគង្គដែលជាតំបន់មួយដែលមានប្រជាជនជាង 300 លាននាក់ដែលមានប្រទេសចំនួន 6 រួមមាន៖ ប្រទេសកម្ពុជា, ឡាវ, ភូមា,ថៃ,វៀតណាម និង ចិន (ជាពិសេសខេត្ត Van Nam និង ខេត្ត Quang Tay) ។ យោងតាមស្ថិតិនៅតាមព្រំដែនវៀតណាម - ប្រទេសចិនមានច្រកព្រំដែនអន្តរជាតិចំនួន 7 និង ច្រកព្រំដែនសំខាន់ៗចំនួន 17 ។ ប្រទេសវៀតណាម - ឡាវមានច្រកព្រំដែនអន្តរជាតិចំនួន 8 និង ច្រកព្រំដែនសំខាន់ៗចំនួន 7 ។ ព្រំដែនវៀតណាម - កម្ពុជាមានច្រកព្រំដែនអន្តរជាតិចំនួន 10 និង ច្រកព្រំដែនសំខាន់ ៗ ចំនួន 7 ។ តាមចំនុចសំខាន់ខាងលើនេះហើយទើបការដឹកជញ្ជូនឆ្លងកាត់ព្រំដែនបានក្លាយជាមធ្យោបាយដឹកជញ្ជូនកាន់តែមានប្រជាប្រិយភាព និងកំ ពុងរីកចម្រើន។

គុណសម្បត្តិនៃការដឹកជញ្ជូនតាមផ្លូវគោកអន្តរជាតិ

ការដឹកជញ្ជូនតាមផ្លូវគោកជាពិសេសការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែបង្ហាញពីភាពរឹងមាំដោយសារតែមានលក្ខណៈមួយចំនួនដូចខាងក្រោម៖

🚚 ពេលវេលាដឹកជញ្ជូនគឺប្រើរយះពេលលឿនជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ហើយក៏អាចសន្សំសំចៃថ្លៃសេវាបានច្រើនជាងការដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ។

🚚 ការទទួលទំនិញនៅតាមច្រកព្រំដែននឹងមានលក្ខណះឆាប់រហ័ស, សុវត្ថិភាព និង ងាយស្រួល ប្រសិនបើអ្នកជួលសេវាកម្មបោសសំអាតគយដែលមានជំនាញ។

🚚 មានភាពបត់បែនខ្ពស់បើប្រៀបធៀបទៅនឹងមធ្យោបាយដឹកជញ្ជូនដទៃទៀត។ ការដឹកជញ្ជូនទំនិញពីប្រទេសវៀតណាមមកកាន់ទីក្រុងភ្នំពេញគ្រាន់តែចំណាយពេលត្រឹមតែ 2-3 ថ្ងៃតែប៉ុណ្ណោះតាមរយះការដឹកជញ្ជូនតាមផ្លូវគោក,​ ចំណែកការដឹកជញ្ជូនតាមសមុទ្រ គឺចំណាយរយ:ពេលប្រហែល 7 ថ្ងៃ។ ទន្ទឹមគ្នានេះដែរទំនិញដែលដឹកជញ្ជូនពីទីក្រុង Tham​​ Quyen គឺក៏ចំណាយរយ:ពេលតែ 2 ថ្ងៃប៉ុណ្ណោះដែរ ប្រសិនបើដឹកជញ្ជូនតាមផ្លូវគោក។

ជាមួយនឹងការផ្ទុះឡើងនៃពាណិជ្ជកម្មអេឡិចត្រូនិចជាពិសេសរវាងចិន - វៀតណាម និង ការផ្លាស់ប្តូរពី Alibaba ដើម្បីទិញយក Lazada នៅក្នុងតំបន់អាស៊ីអាគ្នេយ៍, យើងអាចអោយឃើញថា៖ ល្បែងទៅលើពាណិជ្ជកម្មអេឡិចត្រូនិចគឺគួរឱ្យចាប់អារម្មណ៏បំផុត។ ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គឺជាកម្លាំងជំរុញដ៏ល្អសម្រាប់អាជីវកម្មដើម្បីចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍,ក៏ដូចជាសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែន។ ទោះបីហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសវៀតណាមនៅមានកម្រិតក៏ដោយនោះក៏មិនអាចរារាំងការអភិវឌ្ឍទៅលើទម្រង់នៃការដឹកជញ្ជូននេះបានដែរ។

បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាមកំពុងត្រូវបានពង្រីកជាបណ្តើរៗ,  ប្រទេសវៀតណាមកំពុងជំរុញការពង្រីក និង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងច្រករបៀងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់ និង បណ្តាប្រទេសអាស៊ាន។ ប្រទេសវៀតណាមត្រូវបានជ្រើសរើសជាទីផ្សារមួយក្នុងចំណោមទីផ្សារសំខាន់ៗទាំង 5 នៅអាស៊ីសម្រាប់សេវាកម្មដឹកជញ្ជូនតាមផ្លូវគោកនេះ។

Nitoda ផ្តល់ជូនកញ្ចប់សេវាកម្មដឹកទំនិញតាមផ្លូវគោកអន្តរជាតិ

 

ដោយស្វែងយល់ពីតម្រូវការរបស់អតិថិជន និង និន្នាការអភិវឌ្ឍន៍ឧស្សាហកម្មដឹកជញ្ចូន Nitoda បានបើកដំណើរការសេវាកម្មដឹកទំនិញផ្លូវគោកអន្តរជាតិ ជាពិសេសសេវាកម្មដឹកទំនិញឆ្លងកាត់ព្រំដែន។ គួបផ្សំនឹងសេវាកម្មបោសសំអាតគយដែលមានជំនាញវិជ្ជាជីវៈរបស់ Nitoda ទៅលើការដឹកជញ្ជូននៅតាមច្រកព្រំដែន គឺមានភាពរហ័ស និង ងាយស្រួលដល់អតិថិជន។ សេវាកម្មរបស់ Nitoda រួមមាន៖

🚛 សេវាកម្មដឹកជញ្ជូនទំនិញឆ្លងកាត់ពីកំពង់ផែនៃប្រទេសវៀតណាមមកកាន់ប្រទេសកម្ពុជា, ឡាវ និង សេវាកម្មដឹកជញ្ជូនទំនិញឆ្លងកាត់ពីកំពង់ផែកម្ពុជា, ឡាវមកកាន់ប្រទេសវៀតណាមវិញ ដោយដឹកជញ្ជូនដោយផ្លូវគោកតាមរយៈច្រកព្រំដែនអន្តរជាតិជាច្រើនដូចជា Moc Bai / Bavet, Hoa Lu / Trapeang Sre, Xa Mat / Trap eang Plong Pir រវាងវៀតណាមខាងត្បូង និង ប្រទេសកម្ពុជា; Cau Treo / Nam Phao, Lao Bao /Huo Kaki រវាងវៀតណាម និង ឡាវ។

🚛 សេវាកម្មដឹកជញ្ជូនទំនិញលក់រាយ (Consolidation) រៀងរាល់សប្តាហ៍ពីប្រទេសវៀតណាមមកកាន់ទីក្រុងភ្នំពេញ។

🚛 សេវាកម្មដឹកជញ្ចូនជាមួយនឹងលក្ខ័ណ្ខ Ex-work, Door-to-door, DDP ឬ DD ក្នុងរាជធានីភ្នំពេញ។

ដើម្បីទទួលបានដំណោះស្រាយដែលសមនឹងទំនិញរបស់អ្នកសូមទំនាក់ទំនងមកកាន់ Nitoda:

ក្រុមហុ៊នភាគហ៊ុន Nitoda

អាសយដ្ឋានៈ 204 Hong Mai, Hai Ba Trung, Ha Noi, VN

Hotline: (+84)0978222650

Email:annaphuong@nitoda.com

Website: https://www.nitoda.com/ 

Facebook: https://www.facebook.com/NitodaLogistics

 

ប្រភេទផ្សេងទៀត
ករណី C / O ដែលត្រូវបានបដិសេធ
06/04/2021 09:50 AM

ករណី C / O ដែលត្រូវបានបដិសេធ

ស្របតាមលក្ខណៈច្បាប់ C / O គឺបញ្ជាក់ពីប្រភពដើមនៃទំនិញដែលត្រូវពិនិត្យមើលថា...

ករណីដែលត្រូវប្រមូល និង មិនត្រូវប្រមូលភស្តុតាងបញ្ជាក់ពីប្រភពដើមទំនិញ
06/04/2021 09:51 AM

ករណីដែលត្រូវប្រមូល និង មិនត្រូវប្រមូលភស្តុតាងបញ្ជាក់ពីប្រភពដើមទំនិញ

អ្នកកំពុងឆ្ងល់ថា "តើករណីណាដែលមិនចាំបាច់ដាក់លិខិតបញ្ជាក់ប្រភពដើមមែនទេ ?" សូមឱ្យ Nitoda...

ករណីនៃភាពខុសគ្នាបន្តិចបន្តួចដែលមិនប៉ះពាល់ដល់សុពលភាពរបស់ C/O
06/04/2021 09:29 AM

ករណីនៃភាពខុសគ្នាបន្តិចបន្តួចដែលមិនប៉ះពាល់ដល់សុពលភាពរបស់ C/O

វិញ្ញាបនប័ត្រប្រភពដើម គឺជាមូលដ្ឋានសម្រាប់នីតិវិធីនាំចូល និង...

តើ HS នៅលើ C/O និង HS នៅលើសេចក្តីប្រកាសគយមានលក្ខណៈខុសគ្នាដែរឬទេ?
06/04/2021 09:05 AM

តើ HS នៅលើ C/O និង HS នៅលើសេចក្តីប្រកាសគយមានលក្ខណៈខុសគ្នាដែរឬទេ?

ករណីមួយក្នុងចំណោមករណីទូទៅបំផុតសម្រាប់ទំនិញដែលបាននាំចូលនោះ គឺជាភាពខុសគ្នានៃលេខកូដ HS នៅលើ C/O និង...

សញ្ញាណរបស់សេវាបញ្ជូនបន្ត
06/04/2021 05:47 PM

សញ្ញាណរបស់សេវាបញ្ជូនបន្ត

ការដឹកទំនិញអន្តរជាតិ...

Hãy gửi yêu cầu cho chúng tôi để nhận được giá cước vận chuyển tốt nhất
Yêu cầu báo giá


Nitoda cung cấp chức năng check giá cước và tạo booking online.
Tra cước biển FCL
Tra cước biển LCL
Tra cước hàng Air
Tra cước đường bộ


Bạn muốn Nitoda hỗ trợ trực tiếp?
Gọi ngay

0978222650